ឥទ្ឋិពលនៃថ្នាំញៀនធ្វើអោយយុវជនម្នាក់ វង្វេងស្មារតី ធ្វើអត្តឃាតចងក សម្លាប់ខ្លួន
ខេត្តកណ្តាល៖ ករណីអត្តឃាតនេះបង្ករការភ្ញាក់ផ្អើលកាលពី
វេលាម៉ោង៥និង៣០នាទីទាបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ
ស្ថិតនៅក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ីម សិត ភេទប្រុស អាយុ២៥ឆ្នាំ នៅលីវ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា តាមការសួរបំភ្លឺពីឪពុកជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុកន្លងមក ជនរងគ្រោះបានប្រើប្រាស់ថ្នាំញៀនលើសកំណត់រហូតវង្វេងវង្វាន់ស្មារតី បានទិញស្រាថ្នាំមួយលីត្រមក ផឹកម្នាក់ឯង បានទៅដេកនៅគ្រែក្រោមផ្ទះ។ លុះព្រឹកឡើងឪពុកជនរងគ្រោះភ្ញាក់ពីដេក ក៏ដើរមករោង យកចំបើងឲ្យគោស៊ីស្រាប់តែឃើញជនរងគ្រោះ យកខ្សែអង្រឹងប្រវែងបួនម៉ែត្រចងកនឹងធ្នឹម រោងចំបើង ស្លាប់បាត់ទៅហើយ។

No comments: